How to Backup & Restore Window Using Ghost!!

យើងទំាងអស់គ្នាបានដឹងហើយថាមានរបៀបច្រើនណាស់ដែលគេយកមកប្រើប្រាស់ ដើម្បី BackUp និង Restore Windows នៅលើកុំព្យូទ័ររបស់អ្នក ។ ពេលនេះខ្ញុំនឹង​​​ លើកយកការ Back Up និង Restore Windows ដោយការប្រើប្រាស់កម្មវិធី Ghost 32 ឬអ្នកខ្លះហៅថា Norton Symantec Ghost

សំគាល់ ៖ ក្នុងការ Back up ​និង Restore ជំហានដំបូងបង្អស់គឺទាមទារឲ្យអ្នកមាន CD Boot ដែលមានផ្ទុកកម្មវិធី​ Norton Ghost (Ghost32) ដូចជា Hiren’s Boot CD, FalconFour’s Ultimate Boot CD v4.0 ឬ​ក៏ USB Boot ដែលមានផ្ទុក កម្មវិធីសំរាប់ Backup Image Partition (Ghost 32) ក៏បាន ៕

\Rrightarrow ក្នុងករណីនេះខ្ញុំនឹងលើកយកការ Backup តាមរយៈការប្រើប្រាស់ USB Boot ។ USB Boot របស់ខ្ញុំគឺខ្ញុំបានបំលែងចេញពី FalconFour’s Ultimate Boot CD v4.0 ឲ្យទៅជា FalconFour’s Ultimate Boot USB វិញ ។

\bigstar\bigstarអ្នកអាច Download យក​ F4UBCD 4.0 តាមរយៈបណ្តារ Links ខាងក្រោម ៖

\bigstar ជំហានទី១ ៖ ដំនើរការកម្មវិធី Ghost32

    1.​ ដោត USB ភ្ជាប់នឹងកុំព្យូទ័ររបស់អ្នក
    2. Restar កុំព្យូទ័រ ​និងកែ Boot Order កុំព្យូទ័ររបស់អ្នក ដើម្បីឲ្យវាអាចមាន លទ្ធភាព Boot ចេញពី USB មុនដំបូងគេ​​ ៕

    \Rightarrow ត្រង់ចំនុចកែ Boot order ខ្ញុំមិនបានបង្ហាញទេ ព្រោះថា វាមានលក្ខណៈ ខុសប្លែលគ្នាពីមួយទៅមួយ អាស្រ័យលើ Board របស់កុំព្យូទ័រ ។ តែជាធម្មតា ដែលអ្នកបើកកុំព្យូទ័រដំ​បូងនោះ​ វានឹងប្រាប់អ្នកពី Key ដែលអ្នកអាចចុចដើម្បី ចូលទៅកាន់ផ្ទាំង BIOS (ដូចជា F2 Boot, F12 Enter Setup = ចុច F2 ឬ F12 ដើម្បីចូលទៅកែ Boot ឬចូលទៅកាន់ BIOS )​ ។

    \Rrightarrow ក្រោយពីបានកែ Boot និង Restart កុំព្យូទ័រហើយនោះ វានឹងចេញផ្ទាំង មួយឲ្យយើងជ្រើសរើសដូចរូបកាងក្រោម គឺជាផ្ទាំង FalconFour’s Ultimate Boot 4.0 ៖

    3. អ្នកត្រូវជ្រើសរើសយក MiniXP Environment (ដោយការប្រើប្រាស់ Arrow Key ទៅ Select លើ MiniXP Environment រួចចុច Enter )

    \Rightarrow ក្រោយបានដំនើរការ MiniXP ហើយអ្នកនឹងឃើញនៅលើ Screen Desktop កុំព្យូទ័រមាន Shortcut មួយមានឈ្មោះថា Ghost32 ដូចរូបខាងក្រោម​

    4. ដើម្បី Run កម្មវីធី Ghost32 អ្នកគ្រាន់តែចុចពីរដងលើ Shortcut នោះ (ឬ Right Click រើសយក Open )

    5. ចុច Yes \Rightarrow ចុច OK

\bigstar ជំហានទី២ ៖ ការ Backup Partition to Image file (*.GHO)

\gggtrក្រោយពីកម្មវិធី Ghost 32 ដំនើរការហើយនោះ វានឹងចេញផ្ទាំងដូចខាងក្រោម

\Rightarrow ចុច Local \Rightarrow Partition \Rightarrow To Image

\Rightarrow ជ្រើសរើស Hard Drive ដែលអ្នកចង់ Backup (ត្រង់ចំនុច នេះបើអ្នកមាន HDD តែមួយគឺគ្មានបញ្ហាទេ អ្នកគ្រាន់តែជ្រើសរើស មួយណាដែលផ្សេង ពី USB Boot ទៅបានហើយ ) ដូចជាត្រង់ Select ពណ៌ខៀវក្នុងរូបខាងក្រោម

\Rightarrow យក Mouse Click លើ Drive \Rightarrow OK

\Rightarrow ត្រង់នេះ អ្នកត្រូវជ្រើសរើសយក Partition ណាមួយដែលអ្នក​ Install Window ( មានន័យថាអ្នក Backup Window) ( របៀបចំណាំនោះគឺ អ្នកត្រូវសំគាល់លើទំហំនៃ Partitions នីមួយៗ របស់អ្នក )

\Rightarrow ចុចលើ Partition ដែលចង់ Backup (ឧទាហរណ៍​ D: ) \Rightarrow ចុច OK

\gggtr ខាងក្រោមជាផ្ទាំងសំរាប់ Save និង ដាក់ឈ្មោះឲ្យ Image File

\Rightarrow ត្រង់ Look In : ជាទីតាំងដែលអ្នកនឹងរក្សាទុក Image File ដែលអ្នកនឹង Backup ( ត្រូវមាន ទំហំសមស្របអាចដាក់ Image File បាន )
\Rightarrow ត្រង់ File name : គឺសំរាប់ដាក់ឈ្មោះឲ្យ Image file (ឧទាហរណ៍: MyWindowbackup.GHO )

\Rightarrow ចុច Save

\gggtr ក្រោយពីចុច Save វានឹងចេញផ្ទាំងមួយដូចខាងក្រោម

\Rightarrow ត្រង់នេះ អ្នកចុចជ្រើសរើសយកមួយណាក៏បានដែរ វាមិនប៉ះពាល់អ្វីនោះទេ វាគ្រាន់តែមានការប្រែប្រួលទំហំ Image file តែប៉ុណ្ណោះ ។ ជាធម្មតាគឺយក Fast, តែបើអ្នកចង់ធ្វើឲ្យ Image file កាន់តែតូច គឺអាចជ្រើសរើសយក High ក៏បាន ហើយពេលវេលាក៏អាស្រ័យតាមនោះដែរ ។

\gggtr ក្រោយពីបានអនុវត្តជំហានខាងលើទំាងអស់ហើយនោះ គឺបានន័យថាការ Backup របស់អ្នកបានសំរេចហើយ គឺរងចំាតែដំនើរការ Backup សំរេចតែប៉ុណ្ណោះ ៕ (ប្រសិនបើគ្មាន Error )

\gggtr ពេលដែលចប់ ១០០% វានឹងចេញផ្ទាំងមួយដូចខាងក្រោម

\Rightarrow ចុច Continue \Rightarrow ​ចុច Quit ដើម្បីចាកចេញពីកម្មវិធី Ghost32

\gggtr Restart កុំព្យូទ័រ \Rightarrow ដក USB BootCD Boot ចេញ ជាការស្រេច រួចហើយរកមើល Image File ដែលអ្នក Backup នៅទីតាំងដែលអ្នកបាន Save

      \bigstarជំហានទី៣ ៖ ការ Restore Partition From Image file(*.GHO)

      \gggtr ចំពោះការ Restore វិញក៏មិនមានអ្វីខុសប្លែកពីការ Backup ប៉ុន្មានដែរ គ្រាន់តែវាមានគ្រោះថ្នាក់បន្តិច ប្រសិនបើអ្នកធ្វើការជ្រើសរើស Partition មិនបាន ត្រឹមត្រូវ គឺវាអាចបណ្តាលឲ្យអ្នកបាត់បង់ទិន្នន័យអស់ពីក្នុង Drive (Partition) ដែលអ្នក Restore Window ចូល ។​

      \Rightarrow ដំបូងគឺអ្នកដំនើរការ Ghost 32 ដូចខាងលើ
      \Rightarrow ចុច Options \Rightarrow Image/Tape tab \Rightarrow Image Boot\Rightarrow Accept

      \Rightarrow ចុច Local \Rightarrow Partition \Rightarrow From Image
      \Rightarrow ទៅជ្រើសរើស Image file (*.GHO) ដែលអ្នក បាន Backup ទុកក្នុង Drive (Partition) ណាមួយ
      \Rightarrow ជ្រើសរើស Source ពី Image Partition
      \Rightarrow ត្រូវជ្រើសរើសឲ្យបានត្រឹមត្រូវទីតាំង (Partition) ដែលអ្នក Restore Image File
      \Rightarrow រងចំារហូតដល់ដំនើរការ Restoreចប់ ១០០% ហើយ ចាកចេញពីកម្មវិធី Ghost និង Restart កុំព្យូទ័ររបស់អ្នកជាការស្រេច ៕